Walking Lycian Way for Kantha Bopha Children Hospital in Cambodia​ (​ដើរដើម្បីមន្ទីរពេទ្យគន្ធបុប្ផា)

For International Donation, you can directly: DONATE HERE (you will be guided to the official website, the donation button is on upper right side)

For donation within Cambodia, please find Foundation’s bank account information HERE. (សម្រាប់ការចូលរួមឧបត្ថម្ភនៅកម្ពុជា អ្នកអាចផ្ញើប្រាក់ទៅកាន់គណនីធនាគាររបស់មូលនិធីមន្ទីរពេទ្យបានតាមរយៈតំណរភ្ជាប់នេះ​​: http://ckf.org.kh/ )

Note/បញ្ជាក់: For documenting purpose, after your donation, please send screenshot of your donation receipt to (សម្រាប់គោលបំណងកត់ត្រា​​ បន្ទាប់ពីអ្នកបានផ្ញើប្រាក់បរិច្ចាគរួចហើយ​​​សូមផ្ញើវិក្ក័យប័ត្រផ្ញើប្រាក់មក) : E-mail(អ៊ីម៉ែល)៖ seyhassneth@gmail.com or(ឬក៏)​​ Facebook page(ទំព័រហ្វេសប៊ុក)៖ Seyhassneth Heng – ហេង​​ សីហស្សនេត្ត

[អត្ថបទជាភាសាខ្មែរមាននៅខាងក្រោម]

For my biography in Khmer on Sabay News, (អត្ថបទភាសាខ្មែរអំពីខ្ញុំលើគេហទំព័រសប្បាយ) please click here.

My name is Seyhassneth Heng. I graduated from a Turkish University under Turkish government scholarship program. With the endorsement and support from Kantha Bopha Foundation, I create this personal challenge to raise funds to support Kantha Bopha Children’s Hospitals in Cambodia.

I was one of many sick children in Cambodia that were taken care of for free of charge by these hospitals.  When I was young, I was saved from severe meningitis by the hospitals, and I am always grateful for this goodness. Without  Kantha Bopha Children’s Hospital, I would not have been able to be here building my ability, dream, and passion. Kantha Bopha Children’s Hospitals are the hope of all Cambodian children.

This trekking will be a really important chance for me to reflect on my previous 5-year study and my life before starting another phase of my career life. This route will teach me a lesson for the upcoming journey of my life. In fact, Lycian path (~ 500km) is one of the oldest and longest walking routes in the world. I will complete the full distance of this path alone from Geyikbayrı (Antalya) to Fethiye for 21 days. [starting from the earliest 25th of June or the latest 1st of July 2020] And after this trip, I will return to Cambodia and start a life contributing more to my homeland.

Each of your support will motivate me to walk every step forward till the end and to pay back goodness to this generous hospital. I will update my movement here and on my facebook page: Seyhassneth Heng – ហេង សីហស្សនេត្ត

ខ្ញុំបាទឈ្មោះ ហេង សីហស្សនេត្ត ជាសិស្សបញ្ចប់ការសិក្សានៅសកលវិទ្យាក្នុងប្រទេសតួកគីក្រោមជំនួយអាហារូបករណ៍របស់រដ្ឋភិបាលតួកគី។ ជាមួយនឹងការអនុញ្ញាត និងការគាំទ្រពីមូលនិធីគន្ធបុប្ផា ខ្ញុំបង្កើតការដើរនេះ ដើម្បីការរៃអង្គាសជំនួយហិរញ្ញវត្ថុ សម្រាប់មន្ទីរពេទ្យគន្ធបុប្ផានៅប្រទេសកម្ពុជា។

ខ្ញុំធ្លាប់ជាក្មេងមួយក្នុងចំណោមក្មេងកម្ពុជាជាច្រើនដែលបានទទួលការព្យាបាលដោយឥតគិតថ្លៃពីមន្ទីរពេទ្យនេះ។ កាលខ្ញុំនៅក្មេង ខ្ញុំត្រូវបានសង្គ្រោះឲ្យជាសះស្បើយពីជំងឺរលាកស្រោមខួរកម្រិតធ្ងន់ ហើយខ្ញុំតែងដឹងគុណរបស់មន្ទីរពេទ្យគន្ធបុប្ផាជានិច្ច។ បើសិនជាគ្មានការជួយសង្គ្រោះរបស់មន្ទីរពេទ្យនេះទេ ខ្ញុំក៏ប្រហែលមិនរស់ដល់សព្វថ្ងៃ ដើម្បីកសាងសមត្ថភាព ក្តីស្រមៃ និងអ្វីៗដែលខ្ញុំស្រលាញ់បានដែរ។ មន្ទីរពេទ្យគន្ធបុប្ផាគឺជា ក្តីសង្ឃឹមរបស់គ្រប់កុមារកម្ពុជាទាំងអស់។

ការដើរនេះ ជាឪកាសដ៏សំខាន់មួយសម្រាប់ខ្ញុំ ដើម្បីឆ្លុះបញ្ចាំងពីការសិក្សា និងជីវិតរបស់ខ្ញុំ៥ឆ្នាំកន្លងទៅ  មុនពេលចាប់ផ្តើមដំណើរជីវិតបន្តទៀត។ ផ្លូវ Lycian (លីគៀន) គឺជាផ្លូវដើរមួយក្នុងផ្លូវដើរដែលចាស់និងវែងជាងគេក្នុងពិភពលោក (ប្រវែងប្រមាណជាង៥០០គីឡូម៉ែត)។ ខ្ញុំនឹងដើរលើផ្លូវនេះពី Geyikbayrı (Antalya) ទៅ Fethiye ក្នុងរយៈពេល ២១ថ្ងៃ។ [គិតចាប់ផ្តើមឆាប់បំផុតពីថ្ងៃទី ២៥ មិថុនា ឬយ៉ាងយូរបំផុតថ្ងៃ១ កក្កដា]។ បន្ទាប់ពីនោះ ខ្ញុំនឹងត្រឡប់ទៅប្រទេសកម្ពុជាវិញ ដើម្បីចូលរួមកសាងប្រទេស។

រាល់ការបរិច្ចាគរបស់អ្នកគឺជាកំឡាំងចិត្តឲ្យខ្ញុំបន្តដំណើរទៅមុខជានិច្ចរហូតដល់គោលដៅ និងអាចឲ្យខ្ញុំបានមានឪកាសសងគុណដល់មន្ទីរពេទ្យមនុស្សធម៌នេះ។ ខ្ញុំនឹងផ្តល់ព័ត៌មានពីដំណើររបស់ខ្ញុំលើទំព័រនេះ ក៏ដូចជាហ្វេសប៊ុករបស់ខ្ញុំបាទ  Seyhassneth Heng – ហេង សីហស្សនេត្ត ផងដែរ។ Picture: Google

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s